រដ្ឋាភិបាលសម្រេចបើកអោយពលរដ្ឋមកពីប្រទេសទាំង៦ ដែលបានហាមឃាត់ពីមុនអាចចូលមកប្រទេសកម្ពុជាវិញបាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតមួយ និរាករណ៍នូវការផ្អាកមិនអោយពលរដ្ឋមកពីប្រទេសទាំង៦ អោយអាចចូលមកប្រទេសកម្ពុជាវិញបានតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ។ ប្រទេសទាំង៦នោះរូមមាន៖ ប្រទេសអ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ។
វិធានការនេះដាក់ចេញដោយសារតែស្ថានការណ៍នៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩នៅតាមប្រទេសទាំងនោះមានការធ្លាក់ចុះ និងល្អប្រសើរឡើងជាបណ្ដើរៗ ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងបានគូសបញ្ជាក់ថា គ្រប់អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងបរទេស ដែលចូលមកប្រទេសកម្ពុជា ត្រូវមានវិញ្ញាបនបត្របញ្ចាក់ថាគ្មានផ្ទុកមេរោគកូវីដ-១៩ (Health Certificate) ពីប្រទេសសាម៉ី ក្នុងរយៈពេល ៧២ម៉ោង។ បន្ថែមពីលើនេះ ជនបរទេស ត្រូវមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុងដែលចេញដោយក្រសួងសុខាភិបាល ៖