ខ្មែរប៉ុស្ដិ៍ Close

ថៃចាប់ផ្ដើមបើកអោយអាជីវកម្មខ្លះៗដំណើរការឡើងវិញបន្ទាប់ពីមានការធូរស្បើយនៃការឆ្លងកូវីដ-១៩ថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ថៃចាប់ផ្ដើមបើកអោយអាជីវកម្មខ្លះៗដំណើរការឡើងវិញបន្ទាប់ពីមានការធូរស្បើយនៃការឆ្លងកូវីដ-១៩ថ្មី ថៃចាប់ផ្ដើមបើកអោយអាជីវកម្មខ្លះៗដំណើរការឡើងវិញបន្ទាប់ពីមានការធូរស្បើយនៃការឆ្លងកូវីដ-១៩ថ្មី

ថៃបានបន្តបន្ធូរបន្ថយការបិទខ្ទប់ប្រទេសបន្ថែមទៀតនៅចុងសប្ដាហ៍នេះ ដោយបានអនុញ្ញាតអោយហាងលក់ទំនិញ ភោជនីយដ្ឋាន និងសកម្មភាពកីឡាខ្លះៗបើកដំណើរការឡើងវិញ ។

រដ្ឋាភិបាលថៃក៏បានប្ដូរម៉ោងបម្រាមគោចរដែលធ្លាប់តែចាប់ពីម៉ោង 10 យប់ ដល់ម៉ោង 4 ភ្លឺ ទៅជាចាប់ផ្ដើមពីម៉ោង 11 យប់ទៅម៉ោង 4 ភ្លឺវិញម្ដង ។

ក៏ប៉ុន្តែអាជីវកម្មផ្សេងៗទៀតដែលមានមនុស្សផ្ដុំគ្នាច្រើន ដូចជារោងភាពយន្ត ឬសួនកំសាន្តជាដើម នៅតែបន្តបិទទ្វារដដែល ។ រីឯអាកាសចរណ៍ស៊ីវិលថៃវិញក៏បានប្រកាសបន្តការបិទខ្ទប់មិនអោយមានជើងហោះហើរបរទេសហោះចូលប្រទេសរបស់ខ្លួនរហូតដល់ចុងខែមិថុនាខាងមុខ ។

គួរបញ្ជាក់ថាចំនួនអ្នកឆ្លងកូវីដ-១៩សរុបនៅថៃមានចំនួន 3,025 ករណី និងស្លាប់ចំនួន 56 ករណី ។ ចំណែកឯអត្រាអ្នកឆ្លងថ្មីវិញ បានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងខែនេះ ៕

អត្ថបទទាក់ទង