ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 75
លោក ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ លោក ហ៊ុន ម៉ាណែត បានអញ្ជើញដល់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃ

នាវេលាម៉ោង ៦.១៥ ព្រឹក ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ណារីតា ប្រទេសជប៉ុន ដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

សូមជម្រាបជូនថា ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

ក្នុងដំណើរអញ្ជើញដល់ព្រលានយន្តហោះណារីតា ប្រទេសជប៉ុន គេសង្កេតឃើញមានវត្តមានតំណាងក្រសួងការបរទេសជប៉ុន និងវត្តមានលោកជំទាវឯកអគ្គរាជទូតនៃព្រះរាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានមកទទួលស្វាគមន៍យចំពោះវត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនក្នុងពេលនេះផងដែរ ។

អត្ថបទទាក់ទង