ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យក្រុមប្រឆាំងដែលប្រមូលគ្នាមកធ្វើបាតុកម្ម ហើយមានចាប់រង្វាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 283
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យក្រុមប្រឆាំងដែលប្រមូលគ្នាមកធ្វើបាតុកម្ម ហើយមានចាប់រង្វាន់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំអកឱ្យក្រុមប្រឆាំងដែលប្រមូលគ្នាមកធ្វើបាតុកម្ម ហើយមានចាប់រង្វាន់

ថ្លែងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតីបានចំអកឱ្យក្រុមប្រឆាំងដែលដឹកនាំដោយ «ម្សៀតូច» ដែែលបានប្រមូលគ្នាមកធ្វើបាតុកម្ម តែមានចាប់រង្វាន់ផ្សងសំណាងយកទូរសព្ទ iPhone និង iPad ជាដើម។

សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា ទោះយ៉ាងណាក្រុមប្រឆាំងនឹងមិនអាចរកមនុស្សទៅធ្វើបាតុកម្មនៅថ្ងៃបន្ទាប់ ឱ្យបានពាក់កណ្ដាលនៃចំនួនអ្នកដែលមកទទួលស្វាគមន៍សម្ដេចនោះទេ បើទោះជាមានការបង្កើតកម្មវិធីចាប់រង្វាន់យ៉ាងណាក៏ដោយ។

យ៉ាងណាក៏ដោយ សម្ដេចធិបតីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែស្ទុះលឿនទៅមុខបន្ថែមទៀត៕

អត្ថបទទាក់ទង