ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជា មិនមានករណីឆ្លងថ្មីដែរ និងមិនមានករណីជាសះស្បើយថ្មីបន្ថែមទៀតទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 2169
ថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជា មិនមានករណីឆ្លងថ្មីដែរ និងមិនមានករណីជាសះស្បើយថ្មីបន្ថែមទៀតទេថ្ងៃនេះ ស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជា មិនមានករណីឆ្លងថ្មីដែរ និងមិនមានករណីជាសះស្បើយថ្មីបន្ថែមទៀតទេ

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជម្ងឺកូវីដ-១៩ នៅកម្ពុជា គឺមិនមានជាសះស្បើយថ្មីបន្ថែមទៀតទេ និងក៏មិនមានករណីឆ្លងថ្មីដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ សរុបអ្នកសះស្បើយចំនួន៩៨ នាក់ មិនមានករណីឆ្លងជំងឺថ្មីរយៈពេល៣ថ្ងៃមកហើយ និងអ្នកជំងឺកំពុងបន្តព្យាបាលចំនួន២៤នាក់នៃអ្នកឆ្លងសរុប ១២២នាក់។ ហើយការមិនមានករណីឆ្លងថ្មីនេះ មានរយៈពេល ៤ថ្ងៃជាប់ៗគ្នាមកហើយ។

សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង