ខ្មែរប៉ុស្ដិ៍ Close

ភ្លៀងមួយមេធំ លាយខ្យល់កន្ត្រាក់ ធ្វើអោយដើមឈើមួយចំនួនដួលរលំសង្កត់លើផ្នែកខ្លះនៃប្រាសាទមួយចំនួនក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានចេញអន្តរាគមន៍ភ្លាមៗ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 41

ដើមឈើមួយចំនួន បានដួលរលំក្នុងបរិវេណប្រាសាទតាព្រហ្ម និងទីកន្លែងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដោយសារឥទ្ធិពលខ្យល់កន្រា្ដក់នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០។ ការដួលរលំដើមឈើនេះ មិនបង្កគ្រោះថ្នាក់ដល់ប្រាសាទ ឬអាយុជីវិតណាមួយឡើយ។

បច្ចុប្បន្នក្រុមការងារកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បាននិងកំពុងចុះកាត់ និងសម្អាតដកហូតដើមឈើទាំងនោះចេញពីបរិវេណជុំវិញប្រាសាទ។ កន្លងមកក្រុមការងារកាត់ក្រីមែកឈើ តែងចុះអនុវត្តន៍ការងារកាត់ក្រីជាប្រចាំ ដើម្បីរក្សាតុល្យភាពលំនឹងនៃដើមឈើ ធ្វើយ៉ាងណាទប់ស្កាត់ហានិភ័យខ្លាចមានករណីដួលរលំដូចនៅពេលនេះ៕

អត្ថបទទាក់ទង