ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយ២៣នាក់ហើយ បន្តព្យាបាលចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៧នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 26
កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយ២៣នាក់ហើយ បន្តព្យាបាលចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៧នាក់ កម្ពុជាព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយ២៣នាក់ហើយ បន្តព្យាបាលចំនួន ៨៤នាក់ ខណៈអ្នកឆ្លងសរុបមាន ១០៧នាក់

គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ២១នាក់ហើយ។ អ្នកដែលបានជាសះស្បើយទាំង២នាក់នោះមានបុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។

ទន្ទឹមនេះ ក្រសួងក៏បានរកឃើញអ្នកឆ្លងថ្មីចំនួន ៤ករណីបន្ថែមទៀត ដែលមាន៖

១. បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត

២. បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា

៣. ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០

៤. បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាកើនដល់១០៧ករណី ខណៈជាសះស្បើយកើនឡើងដល់២៣ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួន ៨៤ករណី។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង