ខ្មែរប៉ុស្ដិ៍ Close

ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខ ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខ

ក្រសួងយុត្តិធម៌ គ្រោងបង្កើតតុលាការចល័តនាពេលខាងមុខនេះ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងចាស់ៗនៅតុលាការ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអោយដឹងថា ក្រសួងកំពុងរៀបចំរចនាសម្ព័ន្ធក្នុងការបង្កើតក្រុមមេធាវីដែលមានសមត្ថភាពអាចចូលរួមដោះស្រាយ ទាំងចៅក្រម សំណុំរឿង និងសវនាការនៅក្នុងតុលាការ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងយុត្ដិធម៌ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ២៦ ខែកុម្ភៈនេះ លោកបានបញ្ជាក់បន្ថែមថា ការបង្កើតតុលាការចល័តនេះ គឺដើម្បីដោះស្រាយការកកស្ទះសំណុំរឿងចាស់ៗនៅតុលាការ បន្ទាប់ពីមានសំណុំរឿងមានការកើនឡើង ថ្មីៗចំនួនប្រមាណ ១ម៉ឺនសំណុំរឿង។ លោកបានបញ្ជាក់ទៀតថាតុលាការចល័តនេះ នឹងដាក់ឱ្យអនុវត្ដសាកល្បងដំបូងមុនគេ នៅតុលាការរាជធានីភ្នំពេញរយ:ពេល៦ខែ។ ចំណែកតុលាការចល័តក្រសួង មិនមានគម្រោងអនុវត្តតុលាការចល័តនោះទេ ប៉ុន្តែនេះគឺជាជំរើសមួយនៃក្នុងការពិចារណាប៉ុន្តែនេះគឺជាជំរើសមួយតែក្នុងការពិចារណា ពីព្រោះច្បាប់អនុញ្ញាត ប៉ុន្តែយើងមិនដែលបានប្រើទេ អញ្ចឹងទិសដៅទៅមុខនិងការពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់តុលាការតាមរយៈការសាងសង់អាគារ ការពង្រីកអាគារការពង្រីកសាលសវនាការការពង្រីកអាគារការពង្រីកសាលសវនាការ នឹងមានជម្រើសមួយទៀតដែលយើងពិចារណាបាន ហើយអនុញ្ញាតតាមផ្លូវច្បាប់ ហើយងយើងមិនប្រើប្រាស់ទាល់តែសោះ គឺតុលាចល័តអាចមានចល័តទាំងចៅក្រម សំណុំរឿង សវនាការ ដែលជាជម្រើសមួយដែលយើងពិចារណា ដើម្បីយកមកដោះស្រាយសំណុំរឿងចាស់នៅក្នុងតុលាការ ដែលយើងមិនធ្លាប់ធ្វើពីមុនមក។

សូមបញ្ជាក់ថា ក្នុងមួយឆ្នាំ តុលាការក្រុងភ្នំពេញ ដោះស្រាយបានចំនួន១ម៉ឺនសំណុំរឿង ហើយសំណុំរឿង ៧០ភាគរយ គឺបទល្មើសគ្រឿងញៀន៕

អត្ថបទទាក់ទង