ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យជំនាញចុះយកវត្ថុវិភាគពីភ្ញៀវទេសចរណ៍ចំនួន ៥៧ នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យជំនាញចុះយកវត្ថុវិភាគពីភ្ញៀវទេសចរណ៍ចំនួន ៥៧ នាក់ អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមគ្រូពេទ្យជំនាញចុះយកវត្ថុវិភាគពីភ្ញៀវទេសចរណ៍ចំនួន ៥៧ នាក់

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីត១៩(Covid-19) រួមជាមួយ លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះយកវត្ថុវិភាគ ភ្ញៀវទេសចរណ៍ ចំនួន ៥៧ នាក់ ដែលបានស្នាក់នៅ ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយនៃទីរួមខេត្តកំពង់ចាម ។ អ្នកដំណើរទេសចរណ៍ទាំង៥៧ នាក់ ធ្វើដំណើរតាមនាវា Viking Cruise Jeurney របស់ក្រុមហ៊ុនវៀតណាម នឹងត្រូវអនុញ្ញាតិអោយធ្វើដំណើរត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញនៅពេលទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាន នៃមេរោគកូវិដ១៩ ចេញពី វិទ្យាស្ថានប៉ាស្ទ័រសិន ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ ប្រធានមន្ទីរសុខភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវិដ១៩ ខេត្តកំពង់ចាម៕

អត្ថបទទាក់ទង