លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងអំណរព្រះរាជគុណព្រះមហាក្សត្រ ចំពោះការប្រោសប្រទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19)។ នេះបើតាមសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។
សូមអានសារលិខិតទាំងស្រុងខាងក្រោម៖