ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពុំមានការយកប្រាក់ពីការធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 73
អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពុំមានការយកប្រាក់ពីការធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ ពុំមានការយកប្រាក់ពីការធ្វើតេស្តរកវីរុសកូវីដ-១៩នោះទេ

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់សារជាថ្មីថា ការធ្វើតេស្តរកវីរុសកូវីដ-១៩ គឺពុំមានបង់ប្រាក់នោះទេ។ លោកជំទាវបានស្នើអោយអ្នកដែលសង្ស័យថាខ្លួនអាចនឹងមានវីរុសកូវីដ-១៩ ទាក់ទងទៅក្រុមការងារឆ្លើយតបបន្ទាន់ ១១៥ ឬភ្នាក់ងារសុខាភិបាលគ្រប់ខេត្តក្រុង។

លោកស្រីក៏បានគូសបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ វិទ្យាស្ថានប៉ាស្ទ័រ សហការជាមួយក្រសួងសុខាភិបាល បានធ្វើតេស្តរកវីរុសកូវីដ១៨នេះ បានចំនួន ១១១២លើកហើយ ដោយរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ៣៥ករណី៕

អត្ថបទទាក់ទង