ខ្មែរប៉ុស្ដិ៍ Close

ជំនួយជាសារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជម្ងឺវីរុស COVID-19 ដែលមិត្តចិនបន្តផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជា នឹងមកដល់កម្ពុជានារាត្រីនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 29
ជំនួយជាសារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជម្ងឺវីរុស COVID-19 ដែលមិត្តចិនបន្តផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជា នឹងមកដល់កម្ពុជានារាត្រីនេះ ជំនួយជាសារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជម្ងឺវីរុស COVID-19 ដែលមិត្តចិនបន្តផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជា នឹងមកដល់កម្ពុជានារាត្រីនេះ

នាព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហោះថា ជំនួយជាសារធាតុ Detection Reagent សម្រាប់ប្រយុទ្ធនឹងជម្ងឺវីរុស COVID-19 ដែលមិត្តចិនបន្តផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជា នឹងមកដល់កម្ពុជានារាត្រីនេះ។

ទំព័រហ្វេសប៊ុកដដែលក៏បានបង្ហើបអោយដឹងថា មិត្តចិននឹងបន្តផ្ដល់ជំនួយជាសម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតដែលមិត្តចិនបន្តផ្ដល់ដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលបង្ហោះដោយស្ថានទូតចិនប្រចាំនៅកម្ពុជា៖

តាមការប៉ាន់ស្មានទុកមុន នារាត្រីថ្ងៃទី១៧ ខែមីនា សារធាតុDetection Reagentជម្ងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមជើងហោះហើរ ហើយជំនួយសារធាតុទាំងនេះនឹងត្រូវបានទទួលដោយក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ​ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា។

预计3月17日晚,中国援助柬埔寨2000人份新冠病毒测试试剂空运抵达金边,并由柬卫生部接收。中国后续将进一步援助防护服、口罩等物资并加大对柬防疫支持力度

អត្ថបទទាក់ទង