ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ ឯកសារ 43
ក្រសួងអប់រំបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្រសួងអប់រំបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» ដោយឥតគិតថ្លៃ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក» (E-Learning) ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំនួន០៦ ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់ អាចសិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិករបស់ក្រសួង។

ការបង្កើតកម្មវិធីថ្មីនេះ ដើម្បីជាជំនួយដល់ការសិក្សា របស់សិស្សានុសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលបានផ្អាកការសិក្សា ជាបណ្ដោះអាសន្ន នៅគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាសម្រាប់សិស្សានុសិស្សដទៃទៀត ដែលមានបំណងទទួលការបំប៉នបន្ថែម។

កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណងជំនួយ ដល់ការសិក្សារបស់ប្អូនៗសិស្សានុសិស្ស អាចនៅតែបន្ដការសិក្សាបានដោយខ្លួនឯង នៅគ្រប់ទីកន្លែង និងស្របតាមពេល វេលាផ្ទាល់ខ្លួនរបស់សិស្សានុសិស្ស សម្រាប់ជាជំនួយស្មារតីក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ តាមកាលបរិច្ឆេទដែលបានគ្រោងទុក។ មុខវិជ្ជាឯកទេសបង្រៀងទាំង០៦ រួមមាន៖ គណិតវិទ្យា ប្រវិត្ដិវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាខ្មែរ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ដែលមានខ្លឹមសារទាំងស្រុង៖

អត្ថបទទាក់ទង