ខ្មែរប៉ុស្ដិ៍ Close

    ក្រសួង​ព័ត៌មាន ណែនាំពីប្រភព​ព័ត៌មាន​ផ្លូវការ​ចំនួន ៤ ដែល​អាចទុកចិត្ត​បាន អំពីជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2185
    ក្រសួង​ព័ត៌មាន ណែនាំពីប្រភព​ព័ត៌មាន​ផ្លូវការ​ចំនួន ៤ ដែល​អាចទុកចិត្ត​បាន អំពីជំងឺកូវីដ-១៩ក្រសួង​ព័ត៌មាន ណែនាំពីប្រភព​ព័ត៌មាន​ផ្លូវការ​ចំនួន ៤ ដែល​អាចទុកចិត្ត​បាន អំពីជំងឺកូវីដ-១៩

    អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន ​បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ប្រុងប្រយ័ត្នចំពោះការចែកចាកព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសអំពីរឿងជំងឺកូរ៉ូណា (COVID-19)។

    ដោយមើលឃើញពីការផ្សាយព័ត៌មានមិនពិតចេញពីប្រភពមួយចំនួនធ្វើឲ្យសាធារណជនមានការយល់ច្រឡំ ក្រសួង​បានណែនាំពីប្រភព​ព័ត៌មាន​ផ្លូវការ​ចំនួន ៤ ដែល​អាចទុកចិត្ត​បាន ដូចខាងក្រោម៖

    ១. គេហទំព័រ​ក្រសួង​សុខាភិបាល៖ www.moh.gov.kh

    ២. ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សុខាភិបាល៖ www.facebook.com/MinistryofHealthofCambodia/

    ៣. គេហទំព័រ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង៖ www.cdcmoh.gov.kh

    ៤. ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង៖ www.facebook.com/cdcmohcam/

    អត្ថបទទាក់ទង