ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលដៅធំចំនួនពីរ ដើម្បីអភិវឌ្ឍតំបន់តាមព្រំដែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 38
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលដៅធំចំនួនពីរ ដើម្បីអភិវឌ្ឍតំបន់តាមព្រំដែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវគោលដៅធំចំនួនពីរ ដើម្បីអភិវឌ្ឍតំបន់តាមព្រំដែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការប្រែក្លាយអតីតតំបន់សង្គ្រាមឲ្យទៅជាទីផ្សារ និងកិច្ចសហប្រតិិបត្តិការជាមួយនឹងប្រទេសជិតខាងនៅតាមបណ្តោយព្រំដែនកម្ពុជា សម្រេចបានជាង ៩០%ហើយ។ លោកថា នៅសល់ប្រហែល ១០% ទៀតដោយសារបញ្ហាគ្រាប់មីនដែលមានកប់នៅក្នុងដីមិនទាន់ត្រូវបានរំដោះឲ្យអស់ទាំងស្រុងនៅឡើយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធផ្លូវជាតិលេខ៥៨ដែលជាអតីតសមរភូមិតាមព្រំដែនកម្ពុជា-ថៃ ប្រវែងជិត២០០គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ និងពលរដ្ឋទូរទាំងប្រទេសដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់តួនាទីលោកជានាយករដ្ឋមន្ត្រី ដែលនេះជាជំនឿទុកចិត្តរបស់ពលរដ្ឋទៅលើថ្នាក់ដឹកនាំដើម្បីធានាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់បន្ថែមថា ទន្ទឹមនឹងប្រទេសមានសន្តិភាព នោះជាឱកាសដ៏ល្អរបស់រាជរដ្ឋាភិបាលបន្តបង្កើតសមិទ្ធិផលនានាជាច្រើនទៀតជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការដាក់ចេញនូវគោលដៅធំចំនួន២ រួមមាន គោលដៅទីមួយ កែប្រែព្រំដែនទៅជាតំបន់ទីផ្សារដោះដូរទំនិញតាមរយៈការធ្វើពាណិជ្ជកម្មរវាងប្រទេស និងប្រទេស ហើយនៅក្នុងគោលដៅទី១ នេះទើបតែសម្រេចបាន ៩០ភាគរយតែប៉ុណ្ណោះ នៅមិនទាន់បាន១០០ភាគរយនោះទេ និងគោលដៅទីពីរ កសាងផ្លូវជាតិតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយទៀតដែលជាដែនដីអតីតសមប្រយុទ្ធបង្ហូរឈាមគ្នាទៅជាតំបន់មានអភិវឌ្ឍន៍៕

អត្ថបទទាក់ទង