ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល សម្រេចបង្កើនចំនួនថ្ងៃចូលទស្សនាតំបន់អង្គរ​ សម្រាប់សំបុត្រភ្ញៀវទេសចរបរទេស​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 23
រាជរដ្ឋាភិបាល សម្រេចបង្កើនចំនួនថ្ងៃចូលទស្សនាតំបន់អង្គរ​ សម្រាប់សំបុត្រភ្ញៀវទេសចរបរទេស​ រាជរដ្ឋាភិបាល សម្រេចបង្កើនចំនួនថ្ងៃចូលទស្សនាតំបន់អង្គរ​ សម្រាប់សំបុត្រភ្ញៀវទេសចរបរទេស​

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យារយៈពេលចូលទស្សនាតំបន់អង្គរ សម្រាប់ភ្ញៀវទេស​ចរ​បរទេសទៅតាមប្រភេទសំបុត្រ ដែលក្នុងនោះ សំបុត្ររយៈពេល១ថ្ងៃ អាចចូលទស្សនាតំបន់អង្គរបាន​ ២ថ្ងៃ សំបុត្រ៣ថ្ងៃ អាចចូលទស្សនាតំបន់អង្គរបាន ៥ថ្ងៃ និងសំបុត្រ៧ថ្ងៃ ចូលទស្សនាតំបន់អង្គរបាន ១០ថ្ងៃ។ នេះបើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើទៅគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៥​ ខែ​កុម្ភៈ ឆ្នាំ២០២០នេះ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការសម្រេចនេះ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរបរទេសឲ្យបន្តស្នាក់នៅកម្ពុជាកាន់តែបានច្រើនថ្ងៃបន្ថែមទៀត។ ការសម្រេចនេះ មានសុពលភាពអនុវត្តរយៈពេល ៤ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អត្ថបទទាក់ទង