ខ្មែរប៉ុស្ដិ៍ Close

ប៉ូលិសអាល្លឺម៉ង់រកឃើញជនសង្ស័យស្លាប់ក្នុងផ្ទះ ក្រោយធ្វើសកម្មភាពបាញ់ប្រហារផ្តាច់ជីវិតមនុស្ស៩នាក់នៅទីក្រុង Hanua

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 22
ប៉ូលិសអាល្លឺម៉ង់រកឃើញជនសង្ស័យស្លាប់ក្នុងផ្ទះ ក្រោយធ្វើសកម្មភាពបាញ់ប្រហារផ្តាច់ជីវិតមនុស្ស៩នាក់នៅទីក្រុង Hanua ប៉ូលិសអាល្លឺម៉ង់រកឃើញជនសង្ស័យស្លាប់ក្នុងផ្ទះ ក្រោយធ្វើសកម្មភាពបាញ់ប្រហារផ្តាច់ជីវិតមនុស្ស៩នាក់នៅទីក្រុង Hanua

អាជ្ញាធរអាល្លឺម៉ង់ បានរាយការណ៍ឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបានសម្លាប់មនុស្សចំនួន៩នាក់ ក្នុងហេតុការណ៍ជិះរថយន្តបាញ់រះទៅលើហ្វូងមនុស្ស នៅទីតាំងពីរកន្លែង នៅភាគខាងលិចទីក្រុង Hanau ប្រទេសអាល្លឺម៉ង់ បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ផ្លូវការរបស់ខ្លួន ប៉ូលិសអាល្លឺម៉ង់បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាកសពមនុស្សម្នាក់ដែលទំនងជាជនដៃដល់ ត្រូវបានអាជ្ញាធររកឃើញនៅក្នុងផ្ទះរបស់ជនរូបនោះ នៅឯទីក្រុង Hanau ដែលជាតំបន់ កើតហេតុផ្ទាល់។ មកទល់ពេលនេះ ពុំមានអ្វីមកបញ្ជាក់ថា មានជនដៃដល់ផ្សេងទៀតឡើយ»

គួរជម្រាបថា បើយោងតាមសេចក្តីរាយការណ៍ដំបូងភ្លាមៗរបស់ប៉ូលិស ការបាញ់ប្រហារខាងលើបានកើតឡើងនៅម៉ោង១០៖០០នាទី យប់ថ្ងៃពុធ (ម៉ោងក្នុងតំបន់នៅប្រទេសអាល្លឺម៉ង់) នៅឯរង្គសាលពីរកន្លែង ស្ថិតនៅក្រុង Hanau ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត ពីទីក្រុងហ្វ្រែងហ្វើត (Frankfurt)។ ភ្លាមៗនោះមនុស្ស៨នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ប៉ុន្តែមានអ្នកស្លាប់ម្នាក់ទៀតធ្វើឲ្យ ចំនួន សរុបកើនដល់៩នាក់។ ដោយឡែក ជុំវិញមូលហេតុពិតប្រាកដ នៃការវាយប្រហារ និងស្ថានភាពនៃការស្លាប់របស់ជនសង្ស័យ មិនទាន់ត្រូវបាន កំណត់ច្បាស់នៅឡើយទេ៕

Fresh News

អត្ថបទទាក់ទង