ខ្មែរប៉ុស្ដិ៍ Close

ក្នុងខែមករា កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មុខរបរ 12
ក្នុងខែមករា កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ ក្នុងខែមករា កម្ពុជានាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន បានចំណូលជិត៤០លានដុល្លារ

ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣ម៉ឺនតោន កើនឡើង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២០ ខែកុម្ភៈនេះ។

របាយការណ៍បញ្ជាក់ថា នៅខែមករា ឆ្នាំ២០២០ កម្ពុជាផលិតជ័រកៅស៊ូសម្រេចបាន ២៩,២០៣តោន កើនឡើង២០% បើធៀបនឹងឆ្នាំ២០១៩។ បរិមាណជ័រកៅស៊ូនាំចេញមានចំនួន ២៧,៤៤៥តោន ខណៈតម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម ១,៤៣៣ដុល្លារ ក្នុង១តោន តម្លៃនេះកើនឡើង១៧%។

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៥,៩១៦ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៥០,៤៣៤ហិកតា ស្មើនឹង៦២%។ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

អត្ថបទទាក់ទង