លោក ហ៊ុន សែន កំពុងជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា សហជីពកម្មករនៅកោះពេជ្រ
នៅព្រឹកថ្ងៃ អាទិត្យទី២២ ខែមេសា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជួបសំណេះសំណាលជាមួយ សហជីពកម្មករ ចំនួន ៤៣៥០នាក់ នៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ។
ការជួបជុំសំណេះសំណាលនាព្រឹកនេះ ក្នុងអ្វីមួយដែលលោក ហ៊ុន សែន បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ជាការស្វែងយល់ពីសុខទុក្ខបងប្អូនតំណាងកម្មករទូទាំងប្រទេស និងក៏ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣២ ទិវាពលកម្មអន្តរជាតិ ១ឧសភា ផងដែរ៕