ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ វីរុស COVID-19 មិនគួរឱ្យខ្លាចជាងការបំពុលព័ត៌មានក្លែងក្លាយទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ វីរុស COVID-19 មិនគួរឱ្យខ្លាចជាងការបំពុលព័ត៌មានក្លែងក្លាយទេ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ វីរុស COVID-19 មិនគួរឱ្យខ្លាចជាងការបំពុលព័ត៌មានក្លែងក្លាយទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា តាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលនៃប្រទេសចិន បានផ្សាយថា ថ្នាំព្យាបាលជម្ងឺគ្រុនចាញ់អាចព្យាបាលជម្ងឺរលាកផ្លូវដង្ហើមដែលបង្កឡើងដោយ វីរុស COVID-19 ជាសះស្បើយ ដែលនេះបញ្ជាក់ថា សភាពការណ៍នៃជម្ងឺ COVID-19 នឹងអាចរលត់បានក្នុងរយះពេលដ៏ខ្លី។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ព័ត៌មានមួយចំនួនបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយផ្ទុយពីការពិត ថាមាននិស្សិតខ្មែរស្លាប់ដោយសារវីរុស COVID-19 រហូតដល់ប្រឌិតថា លោកក៏មានផ្ទុកជម្ងឺនេះដែរ។ លោកថា បើនាយករដ្ឋមន្ត្រី មានជំងឺនេះមែន នោះមិនអាចអញ្ជើញមកចែកសញ្ញាបត្រប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សានាពេលនេះបានទេ ដូច្នេះ សូមសួរទៅអ្នកប្រឌិតព័ត៌មានក្លែងក្លាយទាំងនោះ តើផ្សាយបែបនេះទទួលបានផលប្រយោជន៍អ្វី? ក្រៅអំពីបំផ្លាញដល់សង្គមជាតិនាំឱ្យមានភាពចរាចល៕

អត្ថបទទាក់ទង