ខ្មែរប៉ុស្ដិ៍ Close

    លោក ហ៊ុនម៉ាណែត៖ ប្រជាជនបានសុខ គឺដោយសារអ្នកដឹកនាំចេះគិតពីសុខទុក្ខពួកគាត់

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1783
    លោក ហ៊ុនម៉ាណែត៖ ប្រជាជនបានសុខ គឺដោយសារអ្នកដឹកនាំចេះគិតពីសុខទុក្ខពួកគាត់លោក ហ៊ុនម៉ាណែត៖ ប្រជាជនបានសុខ គឺដោយសារអ្នកដឹកនាំចេះគិតពីសុខទុក្ខពួកគាត់

    ឧត្តមសេនីយ៍ ហ៊ុន​ ម៉ាណែត បានស្នើប្រជាពលរដ្ឋទាំងអស់​ ត្រូវបន្តជឿទុកចិត្ត​ និងគាំទ្រលោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន និងចូលរួមទាំងអស់គ្នា​ដើម្បីការពារសន្តិភាពអោយបានគង់វង្ស​ ទើបមានឱកាសអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនបាន។

    លោកថ្លែងបែបនេះក្នុងឱកាសចូលរួមពិធីសម្ភោធសាលាបឋមសិក្សាហ៊ុនសែន មនោរម្យ មានទីតាំងនៅឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយសេនាធិការចម្រុះ​ និងជាមេបញ្ជាការងកងទ័ពជើងគោក អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និងលោកស្រី​ ប៊ុន​ រ៉ានី ហ៊ុនសែន នៅថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨នេះ។

    លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត  បានសម្តែងការអបអរសាទរចំពោះសមិទ្ធផលអគារសិក្សាថ្មីមួយខ្នង៥បន្ទប់នាពេលនេះ គឺសំរាប់កូនចៅប្រជាជននៅមូលដ្ឋានឃុំតានៃស្រុកព្រៃនប់ទាំងអស់គ្នាប្រើប្រាស់សិក្សារៀនសូត្រ។

    លោក  ហ៊ុនម៉ាណែត មានប្រសាសន៍ថា​ សាលាជាង៤០០០ខ្នងហើយដែលត្រូវបានលោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ សាងសង់ជូនកូនចៅប្រជាពលរដ្ឋ ហើយការងារនេះនឹងខិតខអោយមានបន្តទៀតដើម្បីអោយកូនចៅប្រជាជនបានសិក្សារៀនសូត្រ ស្តារធនធានមនុស្សអោយប្រសើរឡើងវិញក្នុងការអភិវឌ្ឍប្រទេសជាតិអោយកាន់តែមានការរីកចម្រើន។

    ជាមួយគ្នានេះដែរ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងអបអរសាទរចំពោះសមិទ្ធផលទាំងនេះសំរាប់ជាប្រយោជន៍ដល់កូនចៅពលរដ្ឋក្នុងមូលដ្ឋាន។

    លោក យន្ត មីន បានសំណូមពរពលរដ្ឋចូលរូមជាមួយរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានម៉ត់ចត់ ស្នើអោយពលរដ្ឋចេញអោយឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង ត្រូវគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាសន្តិភាពដែលកំពុងតែមានអោយគង់វង្សដើម្បីបន្តអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀតក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុនសែនប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា។

    លោកបានបញ្ជាក់ថា សាលារៀននៅខេត្តព្រះសីហនុមានទាំងអស់ចំនួន១៥៣ សាលា ក្នុងនោះសាលារៀនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចំនួន​ ១២៦សាលា និងមានបន្ទប់ស្នាក់នៅ អគារកាត់ដេរនិងសាលសហសិក្សាផងដែរ។

    ក្នុងឱកាសនេះដែរ ​លោក ហ៊ុន​ ម៉ាណែត បានជួយផ្តល់អគារស្នាក់នៅរបស់លោកគ្រូ​ អ្នកគ្រូមួយខ្នង មាន៤បន្ទប់ របងសាលាមួយជុំនិងបំពាក់គ្រឿងឥស្សរិយយស​ និងមេដាយការងារ បណ្ណ័សរសើរជូនអ្នកមានស្នាដៃការងារផងដែរ៕

    អត្ថបទ៖ក្រុមគេហទំព័រសាលាខេត្តព្រះសីហនុ

     

    អត្ថបទទាក់ទង