លោកជំទាវ ភឿង សកុណា ចូលជួបធ្វើបដិសណ្ឋារកិច្ចជាមួយអនុរដ្ឋមន្ត្រីក្រសួងការបទេសជប៉ុន
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុន នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាបានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តម NAKAYAMA Norihiro អនុរដ្ឋមន្ត្រីក្រសួងការទេសជប៉ុន លើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ ការជួសជុលប្រាង្គប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ជំនួបដ៏ថ្លៃថ្លានេះបានពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនឱ្យកាន់តែមានភាពខ្លាំងក្លាជាងមុន ព្រមទាំងបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នាទៅលើកិច្ចការវប្បធម៌ និងអនុវត្តន៍នូវគម្រោងអភិរក្សប្រាង្គប្រាសាទបុរាណខ្មែរនៅរមណីយដ្ឋានអង្គរ៕