ខ្មែរប៉ុស្ដិ៍ Close

ម៉េឡេស៊ីចាប់ខ្លួនបុរសម្នាក់ទាក់ទងនឹងការចែកចាយព័ត៌មានក្លែងក្លាយជុំវិញរឿងវីរុស កូរ៉ូណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ កីឡា - សុខភាព 58
ម៉េឡេស៊ីចាប់ខ្លួនបុរសម្នាក់ទាក់ទងនឹងការចែកចាយព័ត៌មានក្លែងក្លាយជុំវិញរឿងវីរុស កូរ៉ូណា ម៉េឡេស៊ីចាប់ខ្លួនបុរសម្នាក់ទាក់ទងនឹងការចែកចាយព័ត៌មានក្លែងក្លាយជុំវិញរឿងវីរុស កូរ៉ូណា

គណៈកម្មការទំនាក់ទំនងនិងពហុព័ត៌មានម៉ាឡេស៊ី (MCMC) បានអោយដឹងថា បុរសវ័យ៣៤ឆ្នាំ ត្រូវបានឃាត់ខ្លួនកាលពីម៉ោង៤រសៀលម្សិលមិញ ជុំវិញការចែកចាយព័ត៌មានមិនពិតទាក់ទងនិងវីរុសកូរ៉ូណានេះ។ ទូរសព្ទ និងស៊ីមកាតរបស់បុរសនេះ ក៏ត្រូវបានឃាត់ទុកផងដែរ ដោយគេជឿថា វាជាឧបករណ៍ក្នុងការបង្ហោះព័ត៌មានមិនពិតនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ករណីនេះត្រូវបានស៊ើបអង្កេតដោយអនុលោមទៅតាមវាក្យខណ្ឌទី២៣៣ នៃច្បាប់ទំនាក់ទំនងនិងពហុព័ត៌មានឆ្នាំ ១៩៩៨ ដែលជនប្រព្រឹត្តត្រូវផ្ដន្ទាទោសដោយពិន័យជាប្រាក់ RM50,000 ដែលប្រហែលនឹង $17,000 ឬមួយជាប់ឃុំរហូតដល់១ឆ្នាំ។ ក្នុងករណីធ្ងន់ធ្ងរជនល្មើសនិងត្រូវពិន័យជាប្រាក់ផង និងជាប់ពន្ធធនាគាផង។

គួរជម្រាបថា គណកម្មការ និងអាជ្ញាធរម៉ាឡេស៊ីកំពុងស៊ើបអង្កេតករណីដូចគ្នាលើមនុស្ស៣នាក់ផ្សេងទៀតផងដែរ។

អត្ថបទទាក់ទង