មានករណីឆ្លងវីរុសកូរ៉ូណាជាលើកដំបូងក្នុងប្រទេសអូស្ត្រាលី
នាព្រឹកថ្ងៃសៅរ៍នេះ អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណានៅនៅក្នុងរដ្ឋវីកតូរា។
បុរសជនជាតិចិន អាយុ៥០ឆ្នាំម្នាក់បានដល់រដ្ឋនេះកាលពីថ្ងៃអាទិត្យដោយចាកចេញពីទីក្រុង Guangzhou ។ មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាល លោក Jenny Mikakos បានអោយដឹងថា សូមកុំអោយសាធារណជនមានការព្រួយបារម្ភ ព្រោះពេលនេះជនរងគ្រោះត្រូវបានគេដាក់អោយនៅដាច់ពីគេនៅឯមន្ទីរពេទ្យ និងកំពុងទទួលបានការព្យាបាល។