ខ្មែរប៉ុស្ដិ៍ Close

NASA រកឃើញភពថ្មីមួយទៀតដែលអាចអោយជីវិតនៅលើផែនដីរស់នៅបាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ បច្ចេកវិទ្យា 42
NASA រកឃើញភពថ្មីមួយទៀតដែលអាចអោយជីវិតនៅលើផែនដីរស់នៅបាន NASA រកឃើញភពថ្មីមួយទៀតដែលអាចអោយជីវិតនៅលើផែនដីរស់នៅបាន

តាមរយៈតេឡេស្កុបថ្មីមួយដែលទើបបង្កើតថ្មី មានឈ្មោះថា TESS (Transiting Exoplanet Survey Satellite) បានរកឃើញភពថ្មីមួយទៀតដែលនៅក្រៅប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែមានលក្ខណៈអំណោយផល ដែលអាចអោយជីវិតនៅលើផែនដីរបស់យើងអាចទៅរស់នៅទីនោះបាន។

ភពនេះមានទំហំធំជាងផែនដីប្រហែល២០% មានសីតុណ្ហភាពល្មមដែលអាចអោយទឹកអាចរក្សាស្ថានភាពរាវនៅលើផ្ទៃដីបាន ហើយស្ថិតនៅក្នុងគន្លងតារាវិថីដែលអំណោយផលដល់ជីវិត។ ភពនេះត្រូវបានគេអោយឈ្មោះថា TOI 700d ដែលមានចម្ងាយប្រហែល១០០ឆ្នាំពន្លឺពីភពផែនដីរបស់យើង។

តេឡេស្កុប TESS បានចំនាយពេលប្រហែល ១១ខែដើម្បីតាមដានមើលភពមួយនេះ។