ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ខ្មោចងាប់ហើយ គ្មាននរណាទៅ តាមទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 63
ទស្សនៈមិត្តអ្នកអាន៖ ខ្មោចងាប់ហើយ គ្មាននរណាទៅ តាមទេ! ទស្សនៈមិត្តអ្នកអាន៖ ខ្មោចងាប់ហើយ គ្មាននរណាទៅ តាមទេ!

ពីអ្នកស្នេហាជាតិ ក្លាយទៅជាពួកក្បត់ជាតិ ពួកលក់ខ្លួន លក់ក្បាល ពួកអាយ៉ង ពួកសំរាម។ល។ គឺជាពាក្យពេញ និយមបំផុតរបស់ក្រុមប្រឆាំង​ផ្កាប់​មុខ​ ប្រើសម្រាប់លាបពណ៌ទៅលើមនុស្សដែលអស់ជំនឿលើការដឹកនាំរបស់ខ្លួនហើយ​នាំគ្នាចាកចេញពីខ្មោចបក្សប្រឆាំងដែលរលាយក្លាយជាខ្យល់លែងមានរូបរាងហើយនោះ។

អតីតសកម្មជន និងមន្ត្រីជាន់ខ្ពស់ខ្មោចបក្សប្រឆាំងមួយ ចំនួនធំដែលអស់ជំនឿ បានដើរចេញពីខ្មោចបក្សនេះទៅបង្កើតបក្សថ្មី ឬក៏ចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សផ្សេង ពិតជាបទពិសោធន៍ឈឺចុក​ចាប់​ដោយសារតែការជេរតិះដៀលពីសំណាក់អតីតសហការីរបស់ខ្លួនក្នុងបក្សតែមួយ។

ជាក់ស្តែង លោក គង់ គាំ មនុស្សជំនិតរបស់ សម រង្ស៊ី និងជាអតីត​ទីប្រឹក្សាជាន់ខ្ពស់​ខ្មោចបក្សប្រឆាំង បានដើរចេញពីបក្សប្រឆាំងទៅបង្កើតគណបក្សឆន្ទៈខ្មែរ, លោក រៀល ខេមរិន្ទ្រ ទៅបង្កើតគណបក្សខ្មែរអភិរក្សនិ យម និងក្រុមអតីតមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់ខ្មោចបក្សប្រឆាំងដឹកនាំដោយលោក ជីវ កត្តា និងលោក កង គឹមហាក់ បាននាំគ្នាចាកចេញ ហើយគ្រោងនឹងបង្កើតគណបក្សថ្មីមួយ ត្រូវ​បានក្រុម​ប្រឆាំង​ផ្កាប់​មុខលាបពណ៌ និង​​ចោទ​ថា ជាជនក្បត់ ឬ​ជា​​ជន​ឆ្លៀត​ឱកាស​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​។ ការលាបពណ៌អ្នកឈប់ជឿឱបាយកលបោកប្រាស់របស់ពួកជ្រុលនិយម គឺជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការធ្វើនយោបាយរបស់​ពលរដ្ឋ​ទូទៅ ដែល​​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុងការ​ធ្វើ​នយោ​បាយ។ ម្យ៉ាង​ទៀត ការ​បង្កើត​គណបក្ស​ថ្មី​ ក៏ដោយ​សារ​តែ​គេ​មានហេតុផល​ផ្សេងផ្ទុយ​ពីក្រុមជ្រុលនិយមនេះ​។

ករណីចុងក្រោយ​នេះ ​ក្រុម​អតីត​តំណាងរាស្ត្រ និង​អតីត មន្ត្រី​ជាន់ខ្ពស់​មួយចំនួននៃ​ខ្មោច​បក្ស​ប្រឆាំង​ រួម​មាន ​លោក កង គឹមហាក់ លោក ជីវ កត្តា ​អតីត​តំណាងរាស្ត្រ និង​លោក ​ស៊ឹម សុវណ្ណនី ​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​​​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុមខ្មោច​បក្ស​ប្រឆាំ ង និង​ត្រៀម​រៀប​ចំ​បង្កើត​បក្ស​ថ្មីមួយ​​ដែលអាចជា​បក្ស​​បន្ត​វេន​ពី​ខ្មោចបក្ស​ប្រឆាំង​មុនៗ។ ការ​គ្រោង​បង្កើត​បក្ស​ថ្មីនេះ ដោយសារ​​​មើលឃើញ​ស្ថានភាព​ន​យោបាយ​​នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំ ងនឹង​បក្ស​កាន់អំណាច និង​ការបែក​បាក់​យ៉ាងខ្លាំង​រវាង​ក្រុមដែលតាំងខ្លួនឯងថាជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេ យ្យនោះ។​

​​ជាមួយគ្នានេះ ក្រុម​អតីត​តំណាងរាស្ត្រខ្មោច​បក្ស​ប្រឆាំងដឹកនាំ​ដោយ​លោក ជីវ កត្តា និង​លោក កង គឹមហាក់​​ ក៏បាន​​អំពាវនាវ​ឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ចូលមក​រួបរួម​កម្លាំង​គ្នាក្នុង​បុព្វហេតុ​នៃ​ការបង្កើត​បក្ស​ថ្មី​នេះ ឲ្យ​ក្លាយ​ជា​បក្សប្រឆាំង​ដែល​រឹងមាំ ដើម្បី​ការពារ​ និង​បម្រើ​នូវ​ផល ប្រយោជន៍​ជាតិ​ និង​ផលប្រយោជន៍​ពិតប្រាកដ​​របស់​អ្នក​ដែល​គាំទ្រ​កន្លងមក​។ បក្សប្រឆាំង​ថ្មី​នេះ ជា​យន្តការ​ន យោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​បក្សកាន់អំណាច​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឱ្យលោក កឹម សុខា ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​ រាប់លាន​នាក់ និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំង មូល​។

​ហេតុអ្វីបានជាគេទៅបង្កើតបក្សថ្មី? ពីព្រោះតែពួក​គេឆ្អែត ឆ្អន់ អស់​ជំនឿ និង​យល់​ថា ខ្មោច​បក្ស​ប្រឆាំង​ គឺ​ជាអតីតបក្ស​ដែល​ពោរពេញ​ដោយ​ការភូតកុហក ប្រជាភិថុតិ និង​ធ្វើ​នយោបាយ​បោក​ប្រាស់​រាស្ត្រដែលគេ​មិនអាច​បន្តរស់ នៅជាមួយបក្សដែលរលាយបាន​តទៅទៀត ទើបជ្រើស​រើសផ្លូវដើររៀងខ្លួន។ ​

ពួកគេបញ្ជាក់​ថា អតីត​​បក្ស​សង្គ្រោះ​ជាតិ​​បានស្លាប់ ​​ក្លាយ ជាខ្មោចបាត់​ទៅ​ហើយ ​មិនអាចរស់ឡើងវិញបានឡើយ។ខ្មោច​ងាប់​ហើយ គ្មាន​នរ​ណា​ទៅ​តាម​ទេ! ដូច្នេះ ជម្រើសដ៏ល្អក្នុងការធ្វើនយោបាយឡើងវិញបាន គឺមានតែបង្កើតបក្សថ្មី។ ហើយអ្នកដែល​ប្រឆាំងនឹង​ការបង្កើតបក្សថ្មី បានបង្ហាញឲ្យឃើញពីភាពផ្តាច់ការ​ ព្រោះឲ្យតែអ្នកណាមិនគាំទ្រខ្លួន ចោទ​គេក្បត់ លក់ក្បាលជាដើម​។ តាមពិតពួកអ្នក​ចោទគេហ្នឹង គឺជាអ្នកដែលងប់ងល់ ហើយលក់ក្បាលដាច់ថ្លៃបម្រើឲ្យមេឧទ្ទាម សម រង្ស៊ី ដែល​បាន​ក្លាយ​ជា​ជន​ចោល​ម្សៀត​​បាត់​ទៅហើយនោះ៕

ដោយ៖ សុខ សុវណ្ណ

អត្ថបទទាក់ទង