ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យនៅតាមទីជនបទ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យនៅតាមទីជនបទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាលយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យនៅតាមទីជនបទ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជំរុញឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលធ្វើការយកចិត្តទុកដាក់បញ្ហាពង្រាយគ្រូពេទ្យឱ្យទៅដល់បណ្តាគោលដៅផ្សេងៗដើម្បីបម្រើសេវាជូនដល់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ លោកសង្កេតឃើញថា មានគ្រូពេទ្យរហូតដល់៧០% ធ្វើការតែនៅក្នុងតំបន់ទីប្រជុំជនសម្រាប់បម្រើមនុស្សតែ៣០% ក្នុងខណៈដែលមានគ្រូពេទ្យត្រឹមតែ ៣០% ត្រូវបានដាក់ពង្រាយទៅដល់ទីជនបទសម្រាប់បម្រើមនុស្សដល់ទៅ៧០%៕

អត្ថបទទាក់ទង