ខ្មែរប៉ុស្ដិ៍ Close

ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 33
ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ២០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ក្នុងរយៈពេលបីថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ធំ ប្រមាណជាង ២០ម៉ឺននាក់ ក្នុងនោះព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ចូលរួម ប្រមាណជិត ២០ម៉ឺននាក់ ផងដែរ។

ព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក ដែលបានប្រារព្ធនៅក្នុងតំបន់បរិវេណប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ដោយយោងតាមរបាយការណ៍របស់ លោក សេង អាន មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ជាពិសេសព្រឹត្តិការណ៍សង្ក្រានថ្មីសំបូរព្រៃគុក មានភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៨៦,១៣៧នាក់ និងអន្តរជាតិ ចំនួន ១៥២នាក់ មកទស្សនាកំសាន្ត និងលេងល្បែងប្រជាប្រិយនៅតំបន់នេះ។ ហើយក្នុងតួលេខនៃរបាយការណ៍ដដែល នេះក៏បានបញ្ជាក់ដែរថា បើសិនធ្វើការប្រធៀបនៃរយៈពេលបីថ្ងៃនៃព្រឹត្តិការណ៍ សង្រ្កានថ្មីសំបូរព្រៃគុកនេះដែរ មានការកើនឡើងភ្ញៀវទេសចរណ៍ជាតិប្រមាណ ៧១.៥៩% និងភ្ញៀវអន្តរជាតិចំនួន ៦៦០.០០%។ មោទនភាពនៃ ការកើនឡើងដ៏អស្ចារ្យនេះគឺ ដោយសារតែព្រឹត្តិការណ៍នេះ នាំមកនូវភាពសប្បាយ រីករាយខ្លាំងដល់ពួកគាត់ ព្រោះមានកម្មវិធីជាច្រើនដូចជា៖ លេងល្បែងរបាំ ប្រជាប្រិយ ការប្រគុំតន្ត្រី ឡើងសសរខ្លាញ់ ទាញព្រ័ត ចោលឈូង ប្រដាល់បិទមុខ ប្រណាំងរទេះគោ ស្រង់ព្រះ ជាដើម ក្នុងនោះ ក៏មានការដាក់តាំងពិព័ណ៌នូវផលិតផល ភូមិមួយ ផលិតផលមួយ ដើម្បីបង្ហាញពីការរីកចម្រើនវិស័យកសិកម្ម និងសិប្បកម្ម និង កំដរបរិយាកាសឲ្យមានភាពសប្បាយរីករាយ ដោយមានភូមិគួយនិម្មិត្ត ដែលបង្ហាញជាមួយដឹងខ្នាតយក្ស ដែលជាអត្តសញ្ញាណរបស់ជនជាតិភាគតិចគួយ ជាពិសេស កងកម្លាំងសមត្ថកិច្ច ខិតខំការពាររក្សាបាននូវសុខសុវត្ថិភាពជូនបងប្អូនមកទស្សនាកំសាន្តតាមតំបន់រមណីយដ្ឋាននានាបានល្អប្រសើរផងដែរ។

ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំខេត្ត ក៏បានចូលរួមលេងល្បែងប្រជាប្រិយជាមួយបងប្អូនប្រជាពលរដ្ឋ និងរាំលេងកំសាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រៃលេង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿទុកចិត្ត។

 

អត្ថបទទាក់ទង