កិច្ចប្រជុំរៀបចំសមាសភាពក្រុមការងារត្រៀមចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី១
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ស៊្រន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ មេឃុំក្តុលសែនជ័យ និងតំណាងសហគមន៍ទេសចរណ៍ និងសហគមន៍ទេសចរណ៍ធម្មជាតិ សរុបចំនួន១១រូប ចូលរួមវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់អោយប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍(២០១៩-២០៣០) ក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ។
វេទិការជាតិអេកូទេសចរណ៍លើកទី១នេះ មានគោលបំណងរួម គឺលើកកម្ពស់ទីផ្សារអេកូទេសចរណ៍ ដែលកំពុងតែមានកំណើននៅកម្ពុជា តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍ ប្រកដោយភាពច្នៃប្រឌិត នវានុវត្តន៍ និងគុណភាព។
វេទិកានេះ មានការចូលរួមផងដែរពី ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈអភិបាលរាជធានីខេត្ត ក្រុមការងារអន្តរក្រសួង អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍អេកូទេសចរណ៍ សាស្រ្តាចារ្យ និងនិស្សិតសកលវិទ្យាល័យ សរុបប្រមាណ ៥៥០នាក់ ៕