ខ្មែរប៉ុស្ដិ៍ Close

សមាជិកអតីត CNRP នៅឃុំពងទឹក ២នាក់ប្តីប្រពន្ធ ចូលសារភាព និងប្រកាសមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 21
សមាជិកអតីត CNRP នៅឃុំពងទឹក ២នាក់ប្តីប្រពន្ធ ចូលសារភាព និងប្រកាសមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី សមាជិកអតីត CNRP នៅឃុំពងទឹក ២នាក់ប្តីប្រពន្ធ ចូលសារភាព និងប្រកាសមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាជិកអតីតគណបក្សគណបក្សសង្គ្រោះជាតិ ២នាក់ប្តីប្រពន្ធ នៅឃុំពងទឹក ខេត្តស្វាយរៀង បានចូលសារភាពទោសកំហុស ហើយសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រកាសថា នឹងមិនដើរតាមផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី នោះឡើយ។

សមាជិកអតីតគណបក្សគណបក្សសង្គ្រោះជាតិ ឈ្មោះ ពៅ ឌី ភេទប្រុស អាយុ ៣៨ឆ្នាំ (អតីតជា មេភូមិ ស្រមោល អតីតបក្សសង្រ្គោះជាតិ) និង ប្រពន្ធឈ្មោះ ឈុន អ៊ាត អាយុ ៣០ឆ្នាំ រស់នៅភូមិត្រពាំងថ្កូវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង។

លោក ពៅ ឌី និងប្រពន្ធឈុន អ៊ាត បានថ្លែងថា ដោយមើលឃើញអំពីក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៉ី ដែលបានរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងយល់ឃើញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ទើបលោកស្រីសម្រេចចិត្ត ដោយមិនមានការបង្ខិតបង្ខំអ្វីឡើយ គឺចូលដោយស្ម័គ្រចិត្ត។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណង ធ្វើរដ្ឋប្រហារខុសច្បាប់ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន ពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួន ដោយប្រកាសថា នឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំង អំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ជនក្បត់ជាតិ សម រង្ស៉ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថាអ្នកចូលរួម និងគាំទ្រដល់ផែនការរដ្ឋប្រហាររបស់ លោក សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី០៥ រហូតដល់១០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសនឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង