លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ថ្ងៃស្អែកនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ នៅទីក្រុងបាងកក ថ្ងៃស្អែកនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “ជំរុញភាពជាដៃគូសម្រាប់ចីរភាព” នៅទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាការតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា (Prayut Chan-0-cha)។
ក្នុងការអញ្ចើញចូលរួមនេះ នឹងមានការចូលរួមអមដំណើរដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួម៖
- កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៥
- កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៦
- កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១០
- កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២២
- កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧
- កិច្ចប្រជុំកំពូលអាស៊ីបូពា៌ លើកទី១៤
- កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២២
- កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ លើកទី៣។
ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនមកពីប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនាអាស៊ានផងដែរ។
ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖




