ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរចូលរួមក ម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យបានកុះករនាថ្ងៃ ១០-១២ វិច្ឆិកា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
ក្រសួងទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរចូលរួមក ម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យបានកុះករនាថ្ងៃ ១០-១២ វិច្ឆិកា ក្រសួងទេសចរណ៍ អំពាវនាវឱ្យភ្ញៀវទេសចរចូលរួមក ម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកឱ្យបានកុះករនាថ្ងៃ ១០-១២ វិច្ឆិកា

ក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យប្រពៃណីនេះជាឱកាសដ៏ល្អ ដើម្បីឲ្យទេសចរជាតិ-អន្តរជាតិបានស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ពិសេសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីដ៏មានប្រជាប្រិយបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាដោ យឡែក ស្ថិតនៅខាងជើងវេទិកាកិត្តិយសមុខព្រះបរម រាជវាំងសម្រាប់ជូនទេសចរបរទេសបានចូលរួមទស្សនា ការប្រណាំងទូក ក្នុងគោលបំណងបង្កើនសកម្មភាពផ្សព្វ ផ្សាយទេសចរណ៍ «កម្ពុជា៖ រាជាណាចក្រអច្ឆរិយៈផ្តល់ភាពកក់ក្តៅ» និងចលនាប្រលងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ឲ្យកាន់តែទូលំទូលាយថែមទៀត។

វេទិកាដោយឡែកនេះ មានរៀបចំបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរពីសំណាក់មន្ត្រីនាយកដ្ឋានជំរុញទេសចរ ណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈដែលផ្តល់សេវាបម្រើភេសជ្ជៈ មានការបកប្រែប្រដេញជាភា សាអង់គ្លេស បារាំង និងចិន ដោយមានឧបករណ៍ស្ដាប់សំឡេងចែកជូនភ្ញៀវសម្រាប់ស្តាប់ មានបំពាក់ទូរទស្សន៍សម្រាប់ជូនភ្ញៀវទស្សនាការផ្សាយផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជានូវសកម្មភាពនៃការប្រណាំងទូក និងការផ្សាយវីដេអូបង្ហាញពីតំបន់ទេសចរណ៍ផ្សេងៗ៕

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង