ប្រធានាធិបតីចិន ចូលរួមអបអរសាទរខួប ១៥ ព្រះវស្សានៃការគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី
ប្រធានាធិបតីចិនស៊ីជីនពីងនៅថ្ងៃអង្គារទី២៩ ខែតុលា ឆ្នាំ២០១៩ បានអបអរសាទរខួបលើកទី ១៥ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហមុនី ដោយលោកបានអំពាវនាវឱ្យមានការខិតខំរួមគ្នាដើម្បីកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។
នៅក្នុងសារអបអរសាទររបស់លោកប្រធានាធិបតី ស៊ី ជីនពីង បានកត់សម្គាល់ថា ចាប់តាំងពីការយាងគ្រងរាជ្យសម្បត្តិជាព្រះមហាក្សត្រតាំងពីឆ្នាំ២០០៤មក ព្រះមហា ក្សត្រ នរោត្តមសីហមុនី បានចូលរួមវិភាគទានដ៏សំខាន់ក្នុងការការពារឯកភាពជាតិ និងលើកកម្ពស់ការអភិវឌ្ឍប្រទេសនិងត្រូវបានប្រជាជនកម្ពុជាស្រឡាញ់យ៉ាងជ្រាលជ្រៅ។
លោក សុី ជីនពីង បានបន្ថែមថា ក្នុងរយៈពេល ៦០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប្រជាជនទាំងពីរបានរួមរស់ជាមួយគ្នាដូចអ្នក ដំណើរនៅលើទូកតែមួយជួយគ្នានិងកសាងមិត្តភាពដ៏ជ្រាលជ្រៅមួយ។ លោកប្រធានាធិបតីចិន ក៏បានបញ្ជាក់ផងដែរថា លោកមានឆន្ទៈធ្វើការជាមួយព្រះមហាក្សត្រនរោត្តម សីហមុនី ដើម្បីទទួលមរតកមិត្តភាពជាប្រពៃ ណីរវាងចិននិងកម្ពុជាធ្វើឱ្យប្រសើរឡើងនូវកម្រិតនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនិងជំរុញទំនាក់ទំនងទ្វេ ភាគីឱ្យទទួលបាននូវលទ្ធផលថ្មីដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងប្រជាជនទាំងពីរចិន-កម្ពុជា៕