ខ្មែរប៉ុស្ដិ៍ Close

ទស្សនាវីដេអូ៖ ការឆ្លើយសារភាពរបស់ជនជាប់សង្ស័យ រស់ គឹមសៀង នៅខេត្តកំពង់ធំ ហើយដែលត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 21
ទស្សនាវីដេអូ៖ ការឆ្លើយសារភាពរបស់ជនជាប់សង្ស័យ រស់ គឹមសៀង នៅខេត្តកំពង់ធំ ហើយដែលត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ទស្សនាវីដេអូ៖ ការឆ្លើយសារភាពរបស់ជនជាប់សង្ស័យ រស់ គឹមសៀង នៅខេត្តកំពង់ធំ ហើយដែលត្រូវបានតុលាការ សម្រេចឱ្យនៅក្រៅឃុំបណ្តោះអាសន្ន

កំពង់ធំ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថាៈ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នេះ ជនត្រូវចោទឈ្មោះ រស់ គឹមសៀង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ក្របី ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់ចោទពីប១ “រួមគំនិតក្បត់” ដោយយោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការចូលរួមធ្វើសកម្មភាពដើម្បីអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមឧបាយកលជា “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី” បានសហការឆ្លើយបំភ្លឺការពិតអំពីផែនការសកម្មភាពខុសច្បាប់របស់ខ្លួន ជាពិសេសបានផ្តល់ព័ត៌មានលំអិត អំពីការចាកចេញទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលផែនការពីមេខ្លោង និង ការបង្ហាញពីសមាសភាពអ្នកចូលរួមផ្សេងៗទៀតនៅប្រទេសម៉ាឡេស៊ី ក៏ដូចជាមេខ្លោងបញ្ជាឲ្យអនុវត្តសកម្មភាពខុសច្បាប់ខាងលើ ព្រមទាំងបានទទួលស្គាល់នូវទោសកំហុស ក្នុងការធ្វើសកម្មភាពកន្លងមក ដោយសារចាញ់បោកការឃោសនារបស់មេខ្លោងក្នុងការចូលរួមអនុវត្ត “ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី” ដែលតាមការពិតផែនការនេះ បង្កប់ឧបាយកលនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំពើខុសនឹងច្បាប់ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមបញ្ជាក់ជូនថា ចៅក្រមស៊់ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចបង្គាប់ឲ្យដោះលែងជនត្រូវចោទឈ្មោះ រស់ គឺមសៀង ភេទប្រុស ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ស្របតាមនីតិវិធីជាធរមាន។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន តាមការគួរ។

អត្ថបទទាក់ទង