ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ផែនការរដ្ឋប្រហារមិនអាចអត់ឱនឱ្យបានជាដាច់ខាត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 41
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ផែនការរដ្ឋប្រហារមិនអាចអត់ឱនឱ្យបានជាដាច់ខាត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ផែនការរដ្ឋប្រហារមិនអាចអត់ឱនឱ្យបានជាដាច់ខាត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មិនអនុញ្ញាតឱ្យជាដាច់ខាតហើយក៏មិនអាចអត់ឱនឱ្យបានផងដែរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា អ្នកទាំងឡាយដែលបានចូលរួមផ្សព្វផ្សាយផែនការរដ្ឋប្រហារតាមបណ្តាញហ្វេសប៊ុក ក៏ជាការចូលរួមអំពើក្បត់ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈកម្លាំងប្រដាប់អាវុធផងដែរ។ លោកបានបន្តថា អ្នកដែលប្រព្រឹត្តល្មើសម្នាក់ត្រូវតែចាត់វិធានការច្បាប់ចំពោះជននោះតែម្តងមិនអាចអត់ឱនបានទេ៕

អត្ថបទទាក់ទង