ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

រដ្ឋាភិបាលជប៉ុន តាមរយៈឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជានៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាលើលិខិតប្ដូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ខ្លួន ដែលមានទឹកប្រាក់សរុប ២,៧៧៧លានយ៉េន (ជិត២៦លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តន៍គម្រោង «អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ»។

ការចុះហត្ថលេខាលើលិខិតប្ដូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនកម្ពុជា។

សូមបញ្ជាក់ថា តាមរយៈហិរញ្ញប្បទានឥតសំណងនេះ ជប៉ុននឹងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់មុននឹងបង្ហូរចូល ទៅក្នុងបឹងជើងឯងភាគខាងត្បូង រាជធានីភ្នំពេញ។ ជំនួយរបស់ជប៉ុននេះនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើង នូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទទាក់ទង