ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារសាខាកាកបាទក្រហមខេត្តសៀមរាប នាំយកថវិកាមនុស្សធម៌ផ្ដល់ជូនដល់មន្ត្រីនគរបាលខេត្តដែលរងគ្រោះរលាកភ្លើងដោយការផ្ទុះហ្គាស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 69

នៅថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដឹកនាំដោយលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ផ្ដល់ជូនដល់លោក ហួត មុន្នីពិសាខ អាយុ ៣៥ឆ្នាំ មន្ត្រីនគរបាលខេត្ត នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប រងគ្រោះរលាកភ្លើងដោយការផ្ទុះហ្គាស ហេីយបានទៅសម្រាកព្យាបាលនៅប្រទេសថៃ បច្ចុប្បន្នបានត្រលប់មកដល់លំនៅដ្ឋានវិញហើយ ។

ក្នុងឱកាសជួបសួរសុខទុក្ខ លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសម្ដែងនូវការអាណិតអាសូរជាពន់ពេក ចំពោះដែលបានរងគ្រោះនូវឧបទ្ទេវហេតុផ្ទុះហ្គាសនេះ។ លោកស្រីក៏បានបន្តថា សូមខិតខំថែរក្សា បំប៉នសុខភាព ដើម្បីឆាប់បានជាសះស្បើយ។ លោកស្រីបន្តថា កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកជនរងគ្រោះណាម្នាក់ឱ្យនៅកណ្ដោចកណ្ដែងឡើយ សមដូចពាក្យស្លាកថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”

សូមជម្រាបផងដែរថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន៖

  • ១- សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ថវិកា ២លានរៀល ។
  • ២- សប្បុរសជនក្រុមការងារលោកជំទាវអនុប្រធាន ថវិកា ២លានរៀល៕

អត្ថបទទាក់ទង