ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទតានៃ ត្រៀមនឹងជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65

ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។ បុរាណដ្ឋានមួយនេះស្ថិតក្នុងព្រៃ ពុំសូវមានទេសចរទៅកម្សាន្តច្រើនទេ ហើយក៏ពុំធ្លាប់មានការជួសជុលមកពីមុនដែរ ដោយគ្រាន់តែមានការអភិរក្សទល់ទ្រនៅផ្នែកខ្លះតែប៉ុណ្ណោះ។

នាពេលបច្ចុប្បន្ន អ្នកជំនាញអាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលក្លោងទ្វារខាងកើតដើម្បីអភិរក្សស្នាដៃដូនតាមួយនេះឱ្យបានរួចចាកផុតភាពខ្ទេចខ្ទាំដើម្បីទុកជាមរតកដល់កូនចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្រាវជ្រាវបន្ត៕

អត្ថបទទាក់ទង