ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ថៃ បើកការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដែលមានការចូលរួមពីកីឡាករ កីឡាការិនី ប្រមាណជិត ២០០០នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
កម្ពុជា-ថៃ បើកការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដែលមានការចូលរួមពីកីឡាករ កីឡាការិនី ប្រមាណជិត ២០០០នាក់ កម្ពុជា-ថៃ បើកការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ដែលមានការចូលរួមពីកីឡាករ កីឡាការិនី ប្រមាណជិត ២០០០នាក់

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន លោក ហឿង សុគន្ធ អភិបាលរងខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងពិធីបើកការប្រកួតកីឡាប្រណាំងកង់ឆ្លងព្រំដែន ឆ្នាំ២០១៩ ជាមួយលោក វីធូរ៉ាត់ ស៊្រីណាម អភិបាលខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហការល្អរវាងខេត្តជាប់ព្រំដែន ដើម្បីឈានទៅរកសមាគមសេដ្ឋកិច្ចអាស៊ាន (AEC) ដោយមានការចូលរួមពីសំណាក់កីឡាករ កីឡាការនី ប្រមាណជិត ២០០០នាក់ នៅច្រកបានផាកាត ស្រុកពោងណាំរ៉ន ខេត្តចាន់បុរី ប្រទេសថៃ។

លោក វីធូរ៉ាត់ ស៊្រីណាម អភិបាលខេត្តចាន់បុរី បានមានប្រសាសន៍ឱ្យដឹងងថា ដោយមើលឃើញថាបច្ចុប្បន្ន ប្រជាជនថៃក៏ដូចជាប្រជាជនកម្ពុជាចូលចិត្តជិះកង់លំហាត់ប្រាណដើម្បីសុខភាព និងការជិះកង់ជាក្រុមៗគ្រប់ទីកន្លែង រដ្ឋបាលខេត្តចាន់បុរី ខេត្តប៉ៃលិន និងខេត្តបាត់ដំបង បានសហការរៀបចំឱ្យមានកម្មវិធីប្រកួតប្រណាំងជិះកង់មិត្តភាពនេះឡើងដោយចង់លើកទឹកចិត្តក្រុមអ្នកជិះកង់ ជាពិសេសគឺដើម្បីសុខភាព មិត្តភាព និងពង្រឹងទំនាក់ទំនងរវាងខេត្តជិតខាងគ្នា។

លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍កោតសរសើដល់អាជ្ញាធរខេត្តចាន់បុរី ព្រះរាជាណាចក្រកម្ពុជា ដែលជារៀងរាល់ឆ្នាំ បានសហការរៀបចំកម្មវិធីការប្រកួតកីឡាប្រណាំងកង់ជាលក្ខណៈមិត្តភាពនេះឡើង ក្នុងគោលបំណងឱ្យថ្នាក់ដឹកនាំ ក៍ដូចជាប្រជាពលរដ្ឋ កម្ពុជា-ថៃ ដែលមានភូមិផងជិតខាងគ្នាបានជួបជុំបានស្គាល់គ្នាកាន់តែច្បាស់ក្នុងន័យពង្រឹងកិច្ចសហការ សាមគ្គីភាព មិត្តភាពកាន់តែល្អប្រសើឡើង ជាពិសេសការទំនាក់ទំនង ការដោះដូរទំនិញ និងពាណិជ្ជកម្មតាមព្រំដែនឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដែលត្រៀមរៀបចំនេះ គឺមានកីឡាករកម្ពុជា-ថៃ ចូលរួម ចំនួន ១៩០០នាក់ ដោយប្រណាំងលើដងផ្លូវជាតិលេខ៥៧ និងលេខ៥៩ មានចម្ងាយផ្លូវ ៣០គីឡូម៉ែត្រ ចាប់ផ្តើមពីច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបញ្ចប់នៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង៕

អត្ថបទទាក់ទង