ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារលំនៅដ្ឋានចែកជូនប្រជាពលរដ្ឋ ៤៥គ្រួសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 36
លោក គួច ចំរើន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារលំនៅដ្ឋានចែកជូនប្រជាពលរដ្ឋ ៤៥គ្រួសារ លោក គួច ចំរើន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារលំនៅដ្ឋានចែកជូនប្រជាពលរដ្ឋ ៤៥គ្រួសារ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តដោះដូរលំនៅដ្ឋាននៅថ្មី ចេញពីចិញ្ចើមផ្លូវទៅអូរត្រេះ ឬហៅថាស្ពានឆេះ មករស់នៅលើដីសម្បទានសង្គមកិច្ច ក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងនោះរដ្ឋបាលខេត្ត ជួយដោះស្រាយកិច្ចការផ្នែករដ្ឋបាលទូទៅ ដោយរៀបចំប្រព័ន្ធ ទឹក ភ្លើង និងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ សម្រាប់ជាដីកម្មសិទ្ធិស្របច្បាប់។ ក្នុងឱកាសនោះរដ្ឋបាលខេត្តក៏បានជួយដោះស្រាយកិច្ចការបឋម ចំពោះមុខ ដោយក្នុងមួយគ្រួសារទទួលបាន៖

– ស័ង្កសី ២០សន្លឹក, តង់ ២, ទឹកសុទ្ធ ៥កេស, ទឹកត្រី ២ដប, ទឹកសីអ៊ីវ ២ដប, មីកំប៉ុង ២ដុំ, ត្រីខកំប៉ុង ១០កំប៉ុង, អង្ករ ៤០គីឡូក្រាម, ថវិការ ២០ម៉ឺនរៀល ៕

អត្ថបទទាក់ទង