ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ត្រី លី ធុជ ប្តេជ្ញានឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្តេជ្ញានឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្តេជ្ញានឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរី បានដឹកនាំសមាជិកក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំស្រែអង្រ្គង និងស្ថានភាពទឹកជំនន់ជន់លេចភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅឃុំសិរីមង្គល ស្រុកកូនមុំ។ ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ និងស្ថានភាពទឹកទន្លេស្រែពក ផងដែរ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានឧត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួន រួមមាន ៖ មី ១.២០០ កេស ត្រីខ ៦០០ យូរ ពីដុងទឹក ៥០០ តង់ ៥០០ ថ្នាំប៉ារ៉ា ៤.៨០០ បន្ទះ និងវីតាមីន ៦.៤០០ បន្ទះ សរុបថវិកាសរុបចំនួន ៥០.២២០.០០០ រៀល។

ក្នុងនាមបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ជូនចំពោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។

គួរបញ្ជាក់ថា នៅថ្ងៃនោះដែរ ស្ថានភាពទឹកជំនន់ បានស្រកចុះ ហើយប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅស្អាត និងថែរក្សាសុខភាពក្រោយពេលទឹកស្រកចុះ ហើយលោកទេសរដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់៕

អត្ថបទទាក់ទង