ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលពហុកីឡដ្ឋានជាតិ «មរតកតេជោ» ជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាចំណងមិត្តភាពកម្ពុជា-ចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
សមិទ្ធផលពហុកីឡដ្ឋានជាតិ «មរតកតេជោ» ជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាចំណងមិត្តភាពកម្ពុជា-ចិន សមិទ្ធផលពហុកីឡដ្ឋានជាតិ «មរតកតេជោ» ជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាចំណងមិត្តភាពកម្ពុជា-ចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្តាតនៃវិស័យកីឡានេះ ពីព្រោះនេះជាសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលជាចំណងមិត្តភាពកម្ពុជា-ចិនក្នុងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ។ ពហុកីឡដ្ឋានជាតិនេះត្រូវចំណាយថវិកានៃការសាងសង់ប្រមាណ១,០៥០ លានយ័ន ឬ ប្រមាណជា១៦០ ទៅ១៧០ លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងពីមិត្តចិន។ លោក បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់លើផ្ទៃដី ទំហំជាង ៨៥ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់។ សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង៕

អត្ថបទទាក់ទង