ខ្មែរប៉ុស្ដិ៍ Close

លោកឈុំ សុជាត នឹងដឹកនាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំភ្លឺដល់អ្នកសារព័ត៌មានអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកឈុំ សុជាត នឹងដឹកនាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំភ្លឺដល់អ្នកសារព័ត៌មានអាមេរិក លោកឈុំ សុជាត នឹងដឹកនាំក្រុមអ្នកសារព័ត៌មាន ទៅពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំភ្លឺដល់អ្នកសារព័ត៌មានអាមេរិក

លោកឈុំ សុជាត នឹងដឹកនាំក្រុមអ្នកសារព័ត៌មាន ចុះពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដើម្បីបំភ្លឺចំពោះការប្រឌិតព័ត៌មានរបស់សារព័ត៌មានបរទេសកន្លងមក។

ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជា ផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន នឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។

ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ និងក្រសួងការពារជាតិចិន៕

អត្ថបទទាក់ទង