លោក ផៃ ស៊ីផាន ថ្លែងសុំឲ្យ VOA ទុកឲ្យខ្មែររស់នៅបានសុខផង ហើយក្នុងនាមជាពលរដ្ឋខ្មែរ កុំព្យាយាមបំផុសព័ត៌មានប្រឌិត
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យវិទ្យុបរទេស VOA ទុកឲ្យប្រជាពលរដ្ឋខ្មែររស់នៅបានសុខផង កុំព្យាយាមបំផុសព័ត៌មានប្រឌិត ដែលអាចប៉ះពាលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោក ផៃ ស៊ីផាន ក្នុងសន្និសីទព័ត៌មានស្ដីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ» នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការគណៈរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា វិទ្យុបរទេសមួយជាសត្វក្ងានចាំតែបន្តតាមបរទេស រួមទាំង VOA ផង។
បើតាមលោក ផៃ ស៊ីផាន អាស៊ានបានរួមគ្នាមិនឲ្យទ័ពបរទេសមកលុកលុយនោះក្នុងតំបន់នោះទេ ហើយកម្ពុជាខ្លួនឯងផ្ទាល់បានអនុវត្តតាមគោលការណ៍ នេះបានយ៉ាងខ្ជាប់ខ្ជួន ៕