ខ្មែរប៉ុស្ដិ៍ Close

គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកានយោបាយជាន់ខ្ពស់ ស្តីអំពីសមិទ្ធផលសម្រេចបានដោយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកានយោបាយជាន់ខ្ពស់  ស្តីអំពីសមិទ្ធផលសម្រេចបានដោយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេស គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមក្នុងវេទិកានយោបាយជាន់ខ្ពស់ ស្តីអំពីសមិទ្ធផលសម្រេចបានដោយកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេស

នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ បូរីញូយ៉ក សហរដ្ឋអាមេរិក (16th July 2019 at UN-HQ in New York, USA) គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានឡើងធ្វើបទបង្ហាញ នៅថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ២០១៩ ស្តីអំពី Cambodia Voluntary National Review (VNR) 2019 ក្នុងវេទិកា High Level Political Forum (HLPF) ដែលជាសមិទ្ធផលសម្រេចបានដោយកិច្ចខិតខំប្រឹង ប្រែងក្នុងការអភិវឌ្ឍប្រទេស និងទិសដៅបន្តដើម្បីឈានឆ្ពោះទៅសម្រេចឲ្យបាន Cambodia Sustainable Development Goals (CSDGs) 2030 និង Cambodia Vision 2030 និង 2050 ដោយទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ទៅកាន់ប្រទេសទាំងអស់លើសាកលលោក សង្គមស៊ីវិល ដៃគូអភិវឌ្ឍនានា។ ជាមួយនោះដែរ គណៈប្រតិភូបានឆ្លើយ នូវសំណួរដែលបានលើកឡើយដោយតំណាងប្រទេសចំនួន៤ និងអង្គការសង្គមស៊ីវិលចំនួន១ ផងដែរ៕