ឯកឧត្តម គង់ ភោគ ចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន
នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។
កិច្ចប្រជុំបានពិភាក្សាលើវឌ្ឍនភាពនៃការកសាងសហគមន៍អាស៊ាន បន្ទាប់ពីការចូលជាសមាជិកអាស៊ានដោយទីម័រឡេស្តេ ការពង្រឹងទំនាក់ទំនង ជាមួយដៃគូខាងក្រៅរបស់អាស៊ាន ការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងការត្រៀមសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
On 6 May 2026, His Excellency KUNG Phoak, Secretary of State of the Ministry of Foreign Affairs and International Cooperation and ASEAN SOM Leader of Cambodia, attended the ASEAN Senior Officials’ Meeting (SOM) in Cebu, Philippines.
The Meeting discussed the progress of ASEAN Community building following Timor-Leste’s admission as a Member of ASEAN, strengthening ASEAN’s external relations, the implementation of the Treaty of Amity and Cooperation in Southeast Asia (TAC), as well as preparations for the upcoming 48th ASEAN Summit and Related Meetings to be held on 8 May 2026.




