ជំនួបភាគី កម្ពុជា-ថៃ ស្តីពីគម្រោងកសាងមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត
នៅថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០១៩ ជំនួបទ្វើភាគី កម្ពុជា-ថៃ ស្តីពីការប្រុងប្រៀបកសាងមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត។ ភាគីកម្ពុជា ដឹកនាំដោយលោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា និងភាគីថៃ ដឹកនាំដោយលោក ភិឈិត ប៊ុនស៊ុទ អគ្គរាជទូត និងជាប្រធាបេសកកម្ម ព្រះរាជាណាចក្រថៃ។
ក្នុងជំនួបពិភាក្សានេះក្នុងគោលបំណងជម្រុញកសាងមជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅក្រុងប៉ោយប៉ែត អំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ព្រោះការកសាងមជ្ឈមណ្ឌលនេះ មានលក្ខណៈជាប្រវត្តិសាស្រ្ត សម្រាប់ការប្រារព្ធពិធីគំរប់ខួប៧០ឆ្នាំ នៃសម្ព័ន្ធភាព ថៃ-កម្ពុជា៕