ខ្មែរប៉ុស្ដិ៍ Close

នំបញ្ចុកសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ ត្រូវបានរៀបចំជាអាហារពិសេស​ ក្នុង​កម្មវិធីសង្គម និងវប្បធម៌​ នៅអង្គការ WTO

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
នំបញ្ចុកសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ ត្រូវបានរៀបចំជាអាហារពិសេស​ ក្នុង​កម្មវិធីសង្គម និងវប្បធម៌​ នៅអង្គការ WTO នំបញ្ចុកសាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ ត្រូវបានរៀបចំជាអាហារពិសេស​ ក្នុង​កម្មវិធីសង្គម និងវប្បធម៌​ នៅអង្គការ WTO

នៅឯទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាយប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាត្រូវបានផ្តល់កិត្តិយសធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌។ នៅក្នុងពិធីនោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហាសង្គម ក៏ដូចជាវប្បធម៌។

សូម​ជម្រាប​ថា​ ព្រឹត្តិការណ៍សង្គម និងវប្បធម៌ត្រូវបានប្រព្រឹត្តឡើងយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ WTO ក៏ដូចជាមកពីបណ្តារដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។

ក្នុងនាមជាម្ចាស់រៀបចំកម្មព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានអនុញ្ញាតឱ្យរៀបចំម្ហូបអាហារ នំចំណីផ្សេងៗសម្រាប់ទទួលភ្ញៀវដែលចូលរួម។ ការធ្វើជាម្ចាស់ផ្ទះជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ក្នុងការបង្ហាញនូវម្ហូបអាហារ និងនំចំណីផ្សេងៗជូនដល់ភ្ញៀវបរទេស។

ក្នុងចំណោមម្ហូបអាហារ និងនំចំណីដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរនោះ នំបញ្ចុកត្រូវបានរៀបចំជាអាហារពិសេសដាក់នៅដើមតុតែម្តង។ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានអញ្ជើញស្រស់ស្រូបនំបញ្ចុក ហើយក៏បានណែនាំភ្ញៀវបរទេសជាច្រើនរូបផ្សេងទៀតឱ្យស្រស់ស្រូបនំបញ្ចុកផងដែរ មុននឹងណែនាំទៅស្រស់ម្ហូបអាហារដទៃទៀត។

ជាការកត់សម្គាល់ទាំងនំបញ្ចុក និងម្ហូបអាហារខ្មែរដទៃទៀត សុទ្ធតែបានទទួលបានការជាប់ចិត្តពីសំណាក់ភ្ញៀវបរទេសក្រោយពេលពួកគេបរិភោគ៕

អត្ថបទទាក់ទង