ខ្មែរប៉ុស្ដិ៍ Close

សេចក្តីជូនដំណឹងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រោះថ្នាក់ បាតុភូតធម្មជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 32

ក្រសួងទេសចរណ៍ បានជូនដំណឹងដល់ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានទទួលរងឥទ្ធិពលសម្ពាធទាប ដែលធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ទំនាបកណ្តាល ចំណែកឯ តំបន់ មាត់សមុទ្រនឹងមានភ្លៀងរាយប៉ាយក្នុងបរិមាណតិចទៅបង្គួរ និងបង្កជាបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមមន្ទីរទេសចរណ៍រាជធានី-ខេត្ត ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ មេត្តាបញ្ជូនព័ត៌មានទៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ទាំងឡាយដែលអាចកើតឡើងជាយថាហេតុ។

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទទាក់ទង