ខ្មែរប៉ុស្ដិ៍ Close

មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ វិស័យសុខាភិបាលនៅកម្ពុជា កំពុងអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យាទំនេីបមួយចំនួន មិនអន់ខ្សោយដូចគេនិយាយនោះទេ!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ វិស័យសុខាភិបាលនៅកម្ពុជា កំពុងអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យាទំនេីបមួយចំនួន  មិនអន់ខ្សោយដូចគេនិយាយនោះទេ! មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ វិស័យសុខាភិបាលនៅកម្ពុជា កំពុងអភិវឌ្ឍបន្ថែមនូវបច្ចេកវិទ្យាទំនេីបមួយចំនួន មិនអន់ខ្សោយដូចគេនិយាយនោះទេ!

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា មិនអន់ខ្សោយដូចគេនិយាយនោះឡើយ។ ការអភិវឌ្ឍន៌វិស័យមួយនេះមានការខិតខំតាំងពីបាតដៃទទេ ហេីយបច្ចុប្បន្ន យេីងកំពុងតែធ្វេីទំនេីបកម្មមន្ទីរជាតិផង និងអនុញ្ញាត្តឲ្យមានការចូលរួមចំណែកពីវិស័យឯកជនលើវិស័យសុខាភិបាលបន្ថែមទៀត ផង ដែលទាំងរដ្ឋនិងឯកជន នឹងផ្ដល់នូវបច្ចេកវិទ្យាទំនើប មួយចំនួនដែលប្រហាក់ប្រហែលនឹងបណ្ដាលប្រទេសជិតខាង ដែលមានន័យថា វិស័យសុខាភិបាលមិនអន់ជាងបណ្ដាប្រទេសជិតខាងនោះឡើយ។

លោកស្រីវេជ្ជបណ្ឌិត បានពន្យល់បន្ថែមថា ប្រសិនបើវិស័យសុខាភិបាលពិតជាអន់មែន លោកអ្នក គួរតែពិនិត្យមើលថា អាយុកាលរស់នៅជាមធ្យមរបស់ប្រជាជនកម្ពុជាប្រហែលជាមិនអាចបានវែង ទៅដល់ការវាយតម្លៃពីថ្នាក់អន្ដរជាតិ ជាមធ្យមប្រហែលជា៧០ឆ្នាំទាំងប្រុសទាំងស្រី ដែលមានកត្តាជាច្រេីនទៀតដែលបានជម្រុញឲ្យប្រជាជនយេីងមានអាយុកាលរស់នៅបានយូរយ៉ាងដូច្នេះ ។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា បច្ចុប្បន្ននេះពលរដ្ឋមានអាយុកាលរស់រហូតដល់៧០ឆ្នាំតាមការវាយតម្លៃរបស់អង្គការអន្តរជាតិ ទាំងនេះបង្ហាញថា សុខភាពនរបស់ប្រជាពលរដ្ឋកាន់តែបានល្អប្រសើរឡើង ក្រោមការខិតខំ និងការផ្ដល់សេវាពីវិស័យសុខាភិបាលផងនិងវិស័យផ្សេងៗទៀត ព្រោះថា ប្រសិនបើពលរដ្ឋឈឺពួកគាត់នឹងទៅកាន់មន្ទីរពេទ្យ។ ទាំងនេះជាការឆ្លុះបញ្ចាំងមួយ ដើម្បីបញ្ជាក់ថាវិស័យសុខាភិបាលនៅកម្ពុជាមិនអន់ពេកទេ ប៉ុន្ដែចំណុចខ្វះខាតតែងតែមាន ហើយបើមានសូំចូលរួមបង្ហាញពីទង្វើរអសកម្មទាំងអស់ ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា។

ការលើកឡើងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវការ មន្ទីរពេទ្យអឃីតកោះពេជ្រ និងមានការចូលរួមពីសំណាក់លោក ម៉ា អ៊ែមមឺសិន ប្រធាននាយកប្រតិបត្តិ នៃមន្ទីរពេទ្យអឃីតកោះពេជ្រ លោកស្រីសាស្រ្ដាចារ្យបណ្ឌិត ឯក ម៉េងលី សហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។

លោកស្រីវេជ្ជបណ្ឌិតបន្ដថា ក្នុងន័យនេះចង់បញ្ជាក់ថា វិស័យសុខាភិបាលមិនមែនសុទ្ធតែអាក្រក់នោះឡើយ ភាពអសកម្មមានទៅតាមកន្លែងមួយចំនួនតូចប៉ុណ្ណោះ ចំណែកឯមួយចំនួនធំទៀតគឺល្អ។

លោកស្រីបានលើកឡើងថា ជាក់ស្ដែងដូចមន្ទីរពេទ្យអឃីតអីចឹង ជាមន្ទីរពេទ្យបង្កើតឡើងដោយកូនខ្មែរបូករួមជាមួយ ក្រុមគ្រូពេទ្យសុទ្ធសឹងតែមានបទពិសោធន៍ មានបច្ចេកវិទ្យាទនេីប ដែលប្រហាក់ប្រហែលនឹងប្រទេសជិតខាងដែរ។ មន្ទីរពេទ្យរដ្ឋ ក៏កំពុងតែវិវត្តន៌និងអភិវឌ្ឃទៅរកបច្ចេកវិទ្យាទំនេីប ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសម: និងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានប្រជាពលរដ្ឋមកប្រេីប្រាស់ច្រេីនកុះករមែនទែន។

លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា «ខ្ញុំសូមចូលរួមអបអរសារទរ ចំពោះមន្ទីរពេទ្យអឃីតកោះពេ្រ ដែលបានបើកសម្ពោធជាផ្លូវការនៅកម្ពុជានាពេលនេះ និងសូមជូនពរឲ្យមន្ទីរពេទ្យអឃីតនេះ ដំណើរការបានជោគជ័យ»។

លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ក៏បានសំដែងក្ដីរំភើបដែលបានបើកដំណើរការមន្ទីរពេទ្យ អឃីតកោះពេជ្រនេះឡើងមក។ លោកស្រីវេជ្ជបណ្ឌិតបានប្ដេជ្ញាថា មន្ទីរពេទ្យអឃីតកោះពេជ្រនេះ នឹងចូលរួមបម្រើសេវាកម្មដ៏ល្អបំផុត ដល់អ្នកជំងឺទាំងអស់ដោយផ្ដោតសំខាន់លើគុណភាព និងសេវាកម្មយ៉ាងល្អ។

លោកស្រីបន្ថែមថា «មន្ទីរពេទ្យអរឃីដកោះពេជ្រ ត្រូវបានបង្កើតស្របតាមបញ្ញត្តិសុខភាព របស់ក្រសួងសុខាភិបាលកម្ពុជា។ ទោះបីជាមន្ទីរពេទ្យអ័រឃីដកោះពេជ្រ ទើបតែចាប់ផ្តើមដំណើរការក៏ពិតមែន ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនេះក្រុមការងារពេទ្យបានជួយ ដល់ក្រុមគ្រួសារជាច្រើននូវការដូពិសេស ជាមួយនឹងស្នាមញញឹមរបស់មាតា-បិតា តាមរយៈការជួយផ្តល់កំណើត ដល់បុត្រធីតារបស់ពួកគាត់ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ»៕

អត្ថបទទាក់ទង